ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងឯកសារវិភាគមុខងារមន្ទីរ សហវ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ ២០២៤

នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងឯកសារវិភាគមុខងារមន្ទីរ សហវ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោល​បំណង​ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលអោយបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុនដាក់ចូលក្នុងសេចក្តីព្រាងប្រកាស នៃតួនាទី ភារកិច្ចថ្មី របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ដើម្បីដាក់ឆ្លងជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចដ៍ខ្ពង់ខ្ពស់។



ព័ត៌មានទាក់ទង